ធនាគារកណ្តាលបង់ក្លាដេសត្រូវបាន Hacker លួចលុយ ៨០លានដុល្លារ ដោយគ្មាន Firewall ការពារប្រព័ន្ធ

DHAKA (Reuters) — Bangladesh’s central bank was vulnerable to hackers because it did not have a firewall and used second-hand, $10 switches to network computers connected to the SWIFT global payment network, an investigator into one of the world’s biggest cyber heists said. The shortcomings made it easier for hackers to break into the system…

ក្រុម​ចោរ​​​​បាញ់​សម្លាប់​​​ស្ត្រី​អាជីវករ​​​ប្តូរ​ប្រាក់​នៅចោមចៅ​ ការពីថ្ងៃ​ 28-08-2011

rubbery in chom chao

គួររំលឹកថា ស្ត្រីជាអាជីវករប្តូរប្រាក់ម្នាក់​បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបន្ទាប់មកបាន​ស្លាប់ បាត់បង់ ជីវិត ពេល កំពុង បញ្ជូន ទៅ សង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដល់ពាក់កណ្តាល​ផ្លូវ​ដោយ សារ ចោរ ប្លន់ មានគ្នា ជា ច្រើននាក់ប្រដាប់ ដោយកាំភ្លើង ខ្លី ធ្វើ សកម្មភាព បាញ់ប្រហារ ប្លន់ យក កេស ដាក់ ប្រាក់អស់ចំនួន ជាង១០០លាន រៀល​ ស្មើ​នឹង​ប្រមាណ៣ម៉ឺនដុល្លារ​។ គ្រោះ​អកុសល នេះ បាន កើត ឡើង ក្នុង ខណៈ ពេល​ ដែល​ ស្ត្រី ​រងគ្រោះ កំពុង ជិះម៉ូតូ ជាមួយ កូន​ប្រុស ​​ធ្វើ​​ដំណើរចេញ​ពីកន្លែងប្តូរប្រាក់មួយនៅម្តុំ ផ្សារ​អូឡាំពិក ខណ្ឌចំការមន ត្រឡប់ទៅផ្ទះនៅ​ម្តុំ​រង្វង់មូលចោមចៅ ជាមួយកូនប្រុស​។ ហេតុ​ការណ៍នោះបានកើត​ឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា នៅលើ​កំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចកន្លែង លក់ខោ…

កម្ពុជា​ គ្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ពី ​ភ្នំពេញ​ ទៅ​ក្រុង​ បាវិត

កម្ពុជា​ គ្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ពី ​ភ្នំពេញ​ ទៅ​ក្រុង​ បាវិត

ភ្នំពេញៈ កម្ពុជា​គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​​មួយ​ខែ្ស​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់ ២៥០០ លាន​ដុល្លារ​ដែល​ជា​ការ​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​ចាំបាច់​របស់​វិស័យ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​​របស់​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ នៅក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្ដី​ពី «ផ្លូវ​ល្បឿន​លឿន» នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក អ៊ីវតឹក បាន​ថ្លែង​ថា​ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រក្សា​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ចុងក្រោយ​នេះ​ពោល​គឺ​កំណើន​ផលិតផល​សរុប (GDP) បាន​កើន​ឡើង​ជាង ៧ ភាគរយ​ជា​រៀងរាល់​ឆ្នាំ និង​កំណើន​ផលិតផល​សរុប​ក្នុង​មួយ​គ្រួសារ​បាន​កើនឡើង​ដល់ ១០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​វិស័យ​ដឹក​ជញ្ជូន​ក៏​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​មាន​ការ​រីកចម្រើន​ខ្លាំង​ផង​ដែរ។ លោក អ៊ីវតឹក បាន​ថ្លែង​បន្ត​ថា​ជាមួយ​កំណើន​យានយន្ត​ដឹក​ទំនិញ និង​​អ្នក​ដំណើរ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បង្ក​ឲ្យ​មនុស្ស​​រាប់​ពាន់​នាក់​ស្លាប់​ និង​របួស​ក្នុង​មួយ​ឆ្នាំៗ។ ជាក់ស្ដែង​នៅក្នុង​របាយការណ៍​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ឆ្នាំ​ ២០១៤ មាន​អ្នក​ស្លាប់​ និង​របួស​សរុប​មាន​រហូត​ដល់​ ១៥៣១៥ នាក់​ដែល​គេ​អាច​វាយតម្លៃ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស ៦ នាក់​ស្លាប់ និង ១៧ នាក់​ទៀត​រងរបួស។ លោក អ៊ីវតឹក បាន​បញ្ជាក់​ថា៖ «ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​​សម្រួល​សេវា​ដឹកជញ្ជូន​ទំនិញ​ ពាណិជ្ជកម្ម និង​អ្នក​ដំណើរ​ទាំង​ក្នុង​ស្រុក និង​ក្នុង​តំបន់​នៃ​សហគមន៍​អាស៊ាន​បាន​កាន់តែ​ឆាប់​រហ័ស»​។ បើ​តាម​លោក អ៊ីវតឹក ផ្លូវ​ល្បឿន​លឿន​ដែល​គ្រោង​ធ្វើ​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​នោះ​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ២ ៥០០ លាន​ដុល្លារ​អាមេរិក​ហើយ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ជា​អ្នក​ទទួល​រ៉ាប់រង​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន JICA។ តាម​គម្រោង​ដែល​បាន​សិក្សា​មាន​ផ្លូវ​ពីរ​ខ្សែ​ដែល​ខ្សែ​ទី​…

ក្រសួងការងារ៖ អនុញ្ញាតឲ្យកម្មករឈប់សម្រាក ក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល៤ថ្ងៃ ដោយមានប្រាក់ឈ្នួល

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ អនុញ្ញាតឲ្យកម្មករ និយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ​ រយៈពេល៤ថ្ងៃ គឺថ្ងៃទី១១-១២-១៣ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ជំនួសថ្ងៃអាទិត្យទី១១។ ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ត្រូវរៀបចំបើកប្រាក់ឈ្នួលដល់កម្មករ ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រសិនបើពុំមានលទ្ធភាពបើកមិនទាន់ អាចបើកប្រាក់បុរេប្រទានយ៉ាងតិច៥០%៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

អាវុធហត្ថឃាត់ខ្លួនស្ត្រីម្នាក់បម្រើការងារខារ៉ាអូខេហ្វីលីងដេកជាមួយភ្ញៀវចិនបន្លំលួចលុយ២.០០០ដុល្លារតាមពាក្យបណ្តឹង

ខេត្តសៀមរាប៖ ស្ត្រីម្នាក់បម្រើការងារនៅតាមខារ៉ាអូខេហ្វីលីងត្រូវបានកម្លាំងកងរាជ្ញអាវុធហត្ថខេត្តឃាត់ខ្លួនតាមពាក្យបណ្តឹង ខណៈដែលស្ត្រីរូបនោះ បានទៅដេកជាមួយភ្ញៀវជាជនជាតិចិនម្នាក់ នៅក្នុងសណ្ឋាគារកាសាបន្ទប់លេខ៣២២ បានបាត់លុយអស់ចំនួន២០០០ដុល្លារ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់នោះ បន្ទាប់ពីបានកោះហៅមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្នុងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកាលពីវេលាម់ោង៧ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់សា្វយដង្គំ ។ លោក អនុសេនីយឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានដឹងថា ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ Lin Chang ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរអ្នកជំនួញ ជាជនជាតិចិន មានទីលំនៅបច្ចុប្បន្ន Hen an នៃប្រទេសចិនបានបាត់លុយអស់ចំនួន២០០០ដុល្លារ នៅក្នុងសណ្ឋាការកាសា បន្ទប់លេខ៣២២ ក្រោយពីបានហៅនារីម្នាក់ដែលបំរើការងារនៅខារ៉ាអូខេហ្វីលីង ។ លោកបន្តថា ជនសង្ស័យមានឈ្មោះ ទូច ចរិយា ភេទស្រី អាយុ២៦ឆ្នាំមុខរបរខារ៉ាអូខេហ្វីលីង ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ លោកបានបញ្ជាក់ថា ក្រោយពីយកមកសួរនាំរួច ជនសង្ស័យបានសារភាពថា រូបកេពិតជាបានលួចលុយចំនួន២០០០ដុល្លារពីជនរងគ្រោះជាជនជាតិចិន ពិតប្រាកដ់មែន ដោយសារជនជាតិចិននោះបានស្រវឹង ពេលដែលដេកជាមួយនាងខ្ញុំបាន១ម្តង រួចគាត់ក៏ដេកលក់បាត់ ពេលនោះនាងខ្ញុំក៏ឃើញឱកាសល្អក៏ឆែកកាបូបលុយយកលុយបានហើយក៏ចុះទៅផ្ទះដេក ។ លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនភ្លាមៗនៅការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តរួចក៏នាំទៅយកវត្ថុតាងនៅផ្ទះជួលរបស់ជនសង្ស័យបានដោយជោគជ័យ…

រាជរដ្ឋាភិបាល​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់វិធានការ​ញុះញង់ ជេរប្រមាថ និង​រើសអើង​ពូជសាសន៍​

Cyber Crime

ភ្នំពេញ: នៅ​ទីបំផុត​រាជរដ្ឋាភិបាល​បាន​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា នឹង​ចាត់វិធានការ​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ​និង​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ដែល​បាន​កើតមាន​នាពេល​កន្លងមក និង​កំពុងតែ​កើតមាន​នាពេល​បច្ចុប្បន្ននេះ​។​ ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៧ ខែកញ្ញា ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជា​សេនាធិការ​នៃ​ក្រសួងមហាផ្ទៃ នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត​និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មាន​តួនាទី​ក្នុង​ប្រមូល​និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ ទូរគមនាគមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស និង​ការគំរាមកំហែង ដល់​សន្តិសុខ​ជាតិ តាម ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​។ ហើយ​នាយកដ្ឋាន​នេះ មាន​តួនាទី​ស៊ើបអង្កេត និង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ រើសអើង​ពូជសាសន៍ បង្កចលាចល​ក្នុងសង្គម តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​”​។​ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ឲ្យ​រស្មី​កម្ពុជា​ឲ្យ​ដឹងថា “​យើង​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ឲ្យ​មាន​តួនាទី ភារកិច្ច ធ្វើ​កិច្ចការងារ​នេះ ដោយ​ជំនាញ​តែម្តង ហើយ​កន្លងមក​យើង​មិនបាន​បង្កើត​នាយកដ្ឋាន​ទេ គឺមាន​ត្រឹមតែ​ការិយាល័យ​ស៊ើបអង្កេត​នៅក្នុង​ព្រហ្មទណ្ឌ​។ ហើយ​ការបង្កើត​នាយកដ្ឋាន​នេះ គឺ​ឲ្យ​ទាន់​ទៅតាម​សម័យ​រីកចំរើន នៃ​បច្ចេកវិទ្យា​ព័​ត៍​មាន​វិទ្យា ហើយ​យើង​ឃើញ​ហើយ កន្លងមក​មានដូចជា​ការ​លួច​លុយ​នៅក្នុង​ធនា​ការ និង​បន្លំ​ពី​ធនាគារ បើ​យើង​មិនបង្កើត​នាយកដ្ឋាន​នេះ​ទេ…

ខណៈនេះ ​ភ្លើងកំពុងបំផ្លាញ​ផ្ទះលក់ទូរទស្សន៍​នៅម្តុំគល់ស្ពានអាកាស៧មករា

ចន្ទ ទី១៧ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១៧:១៤ រាជធានីភ្នំពេញ ៖​ សេចក្តីរាយការណ៍​ជំហានដំបូងបានឲ្យដឹងថា ​ផ្ទះលក់ទូរទស្សន៍មួយកន្លែង​ស្ថិតតាមបណ្តោយផ្លូវកម្ពុជា ​ក្បែរគល់ស្ពានអាកាស៧មករា ​ខណ្ឌទួលគោក​ ​បានត្រូវភ្លើងកំពុង​​បំផ្លាញដោយ​មិនទាន់ដឹង​មូលហេតុ ​។ ហេតុការណ៍នេះ​បានកើតឡើងនៅ​ម៉ោងជាង៥ល្ងាចថ្ងៃទី១៧ ​សីហា ២០១៥ ​។ នៅពេលនេះ​រថយន្តពន្លត់អគ្គិភ័យ​កំពុងចេញអន្តរាគមន៍បាញ់ពន្លត់ ។

បង្កប់កាមេរ៉ាសម្ងាត់ ថត និងបង្ហោះចែកចាយ វីដេអូស្រីៗកូរ៉េ អាក្រាតក្នុងបន្ទប់ទឹក

កូរ៉េខាងត្បូង៖ វីដេអូឃ្លីបថតដោយកាមេរ៉ាសម្ងាត់ ក្នុងបន្ទប់ទឹកមនុស្សស្រី បង្ហាញរាងកាយអាក្រាតរបស់នារីរងគ្រោះជាច្រើននាក់ងូតទឹកនៅក្នុងនោះ ហើយត្រូវបានជនអនាមិក យកទៅបង្ហោះចែកចាយ បង្កការភ្ញាក់ផ្អើល ដល់អ្នកនិយមលេងអ៊ីនធឺណែត ក្តៅក្រហាយយ៉ាងខ្លាំង ចំពោះទង្វើរដ៏គួរឲ្យស្អប់ខ្ពើមបែបនេះ។ បើយោងតាមការបញ្ជាក់ពីប្រភព ឲ្យដឹងថា ទីតាំងបន្ទប់ទឹកមានបង្កប់កាមេរ៉ានោះ ស្ថិតនៅក្នុងសួនកំសាន្ត Caribbean Bay ហើយវីដេអូថតបាន ត្រូវគេយកទៅបង្ហោះចែកចាយ លើវេបសាយមួយចំនួន នៅសហរដ្ឋអាមេរិក។ វីដេអូគេបានសរសេរចំណងជើង មានន័យជាអាទ៌ថា «កន្លែងងូតទឹកផ្កាឈូក ថតដោយកាមេរ៉ាបង្កប់ បានបញ្ចេញហើយ»។ ក្រោយពេលដំណឹងនេះបានលេចលឺរួចមក បណ្តាអ្នកលេងបណ្តាញសង្គមនៅកូរ៉េ បានបញ្ចេញកំហឹងយ៉ាងចាស់ដៃតាមរយ:ការសរសេរមតិ រិះគន់ ជាច្រើន៕ សូមប្រិយមិត្ត ក្រឡេកមើលរូបភាពមួយចំនួន ដែលត្រូវបានដកស្រង់ចេញពីវីដេអូ ខណ:ដែលនារីរងគ្រោះ​ស្ថិត នៅក្នុងរាងកាយអាក្រាត៖

Top