វណ្ណ ម៉ូនីកា បង្ហាញ​មុខ​ជនបង្ហោះ​រូបស្រាតរបស់​នាង​

ភ្នំពេញ: ទីបំផុត​រូប​អាក្រាត​របស់​នាង វណ្ណ ម៉ូនីកា មាន​វត្តមានលេច​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម ដូចដែល​ព័ត៌មាន​ល្បី​ថា​អតីត​សង្សារ​នាង​គ្រោង​បញ្ចេញ​រូបភាព​ទាំង​នោះ​បន្ទាប់ពី​ចំណង​ស្នេហា​នេះ​រលត់​សូន្យ។ ​

ការ​លេច​ធ្លាយ​ រូប​អាក្រាត​របស់​តារា​សម្តែង​មាឌធំ​ដំបងល្បី​ឈ្មោះ​មអ្យម​រូបនេះ មិន​ដឹង​ថា​ជាប់​ពាក់ព័ន្ធ​អតីត​សង្សា​រ​នាង ឈ្មោះ វ៉ាត់ លីម៉េង​ ឬ​យ៉ាងណា​ទេ ខណៈ​អ្នក​បង្ហោះ​រូប​នេះ​ជា​មនុស្ស​ផ្សេង​។​

គ្រា​ផ្តើម​ស្ពាន​ស្នេហ៍​លើ​វិថី​សិល្បៈ​ រវាង​តារា​សម្តែង​ខ្ពស់​ស្រឡះ វណ្ណ ម៉ូនីកា និង​​អ្នក​ដឹកនាំ​សម្តែង​នៅ​ផលិតកម្ម​​ថោន​លោក វ៉ាត់ លីម៉េង មិន​ត្រូវ​បាន​សាទរ​នឹង​ភ្នែក​មហាជន​នោះ ស្រាប់​តែ​ផ្ទុះ​រឿង​បែកគ្នា​យ៉ាងភ្ញាក់ផ្អើល​ ដោយ​តួ​ប្រុស​គំរាម​បញ្ចេញ​រូបស្រាត​ ផ្ទុយ​ពី​ការ​ប្រកែក​របស់នាង​​វណ្ណ ម៉ូនីកា ថា មិន​មាន​រូប​ស្រាតជា​មួយ​ វ៉ាត់ លីម៉េង​ ឡើយ​។ ​

ទើប​តែ​ថ្មី​ៗ​ រូប​អាក្រាត​ជា​ច្រើន​សន្លឹកមាន​មុខ​នាង​ វណ្ណ ម៉ូនីកា ​ត្រូវ​បាន​បង្ហោះ​ក្នុងគណនីហ្វេស​ប៊ុក​ឈ្មោះ​ Sop​hea So​ ជាមួយ​សារខ្លី​បញ្ជាក់​ថា បែក​ធ្លាយ​តារា​សម្តែង​ស្រី វណ្ណ ម៉ូនីកា ថត​អាក្រាតកាយ​។​

ប៉ុន្តែ​ វណ្ណ ម៉ូនីកា ដែល​កំពុង​រង​នូវ​ភាពអាម៉ាស់ពី​រូប​អាក្រាតនេះ នាង​ច្រានចោល​ថា រូបថត​អាក្រាត​បញ្ចេញ​ក្នុង​បណ្តាញ​សង្គមនេះ​ មិនមែន​ជា​រូប​ពិតរបស់​នាងទេ នោះ​គឺ​ជា​រូប​ថត​គេកាត់​ត​។

ក្នុង​ជំហរការពារ​ភាពស្អាត​ស្អំ​ នា​ឱកាស​ធ្វើសន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១១ ​ខែកក្កដា តារា​សម្តែង​ស្រី វណ្ណ ម៉ូនីកា ដែល​អះអាង​ថា ចំពោះ​ទង្វើដ៏​អគតិ​របស់​ម្ចាស់​គណនីហ្វេសប៊ុក Sophea So នេះ នាង​បាន​ដាក់​ពាក្យ​ប្តឹង​រួច​ហើយ ដោយ​ចោទពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បរិហារកេរ្តិ៍​។

Van-monyka

អ្នក​នាង​ វណ្ណ​ម៉ូនីកា ប្រាប់​ឲ្យ​ដឹងថា ជន​ដាក់​ឈ្មោះ​លើ​ទំព័រហ្វេស​ប៊ុក «​សុភា សូ​» នោះ​មាន​ចេតនា​ចង់​បំផ្លាញ​កិត្តិយស​របស់​នាង​ក្នុង​ពិភព​សិល្បៈ​។

ក្រៅពី​លើកឡើង​ថា​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក «សុភា សូ​» កន្លង​មក​គេ​ព្យាយាម​ដៀល​ជេរ ​ខ្លួន​ថា ​«ស្រីខូច​បោក​ប្រុស​ពេញ​ប្រទេស បោក​លុយ​គេ​ពេញ​ភូមិ ព្រមទាំង​ជេរ​ប្រមាថ​គ្រប់​បែប​យ៉ាង​នោះ» អ្នក​នាង វណ្ណ ម៉ូនីកា បាន​អះអាងថា​ នាង​បាន​ស្គាល់​ឈ្មោះ​ពិត​របស់​ម្ចាស់​ហ្វេសប៊ុក សុភា សូ​ ហើយ។

តារា​សម្ដែង​ស្រី​រូបនេះ​បាន​លើកឡើង​ថា៖ «ទំព័រ​ហ្វេសប៊ុក​គេ​លេង​បង្ហោះ​រូប​ស្រាត​ដាក់​ថា​ជា​រូបរបស់​ខ្ញុំ​នោះ​ មិនមែន​ជា​គណនី​ពិត​របស់​គេ​ទេ​។ ឈ្មោះ​​ពិ​តប្រាកដ​គឺ «​គីម សាន​» ជា ​ប្រុស​ខ្ទើយ​ ជាអ្នក​ដើរបង្កាច់​បង្ខូច​កិត្តិយសខ្ញុំ​»។

នាង​ថ្លែង​ក្នុង​ចម្ងល់​ថា៖ «មនុស្ស​ខ្ទើយ​ម្នាក់នេះ​​ប្រើ​ហ្វេសប៊ុក​បី​បួន​ទៀត មក​បង្កាច់​បង្ខូច​ខ្ញុំ​ មិន​ដឹង​ជា​មាន​​បំណង​អ្វី​ទេ»។

យ៉ាងណាមិញ​នាង​សារភាព​ថា​ក្នុង​ចំណោម​រូប​គេ​បង្ហោះ​នោះ មាន​រូប​ថត​នាង​នៅ​ក្នុង​នោះ​មែន​​តែវាមិនមែន​ជារូបស្រាតទេ រូប​ចោមពុងសារុង។

អ្នកនាង វណ្ណ ម៉ូនីកា លើកឡើង​ថា៖ «ប្រសិនបើ​ដើរ​បោក​គេ​យក​លុយ​មែន នី​កា ​ចង់​ដឹង​ថា​មាន​ភ័ស្តុតាង​​បង្ហាញ​ឲ្យ​មហាជន​ដឹង​ទេ? រឿង​នេះ​ប៉ះពាល់​ដល់​កិត្តិយស ​នី​កា ហើយ​បាន​ប្រើ​វិធី​សម្រួលគ្នា​ដែរ​តាំងពី​ដំបូង​ថា មិន​រករឿង​ទៀត​ទេ សុំ​តែ​បញ្ឈប់​ការ​ប្រើ​រូប​អាសអាភាសទៅ​ ប៉ុន្តែ​គេ​អត់​ព្រម​ឈប់​ទេ»។

​តួអង្គ​ក្នុង​រឿង​«​បង​ទុំ​អូន​ទាវ​ឆ្នាំ​ ២០១៥ »​ នាង​ វណ្ណ ម៉ូ​នី​កា បញ្ជាក់​ថា៖ «​បំណង​ខ្ញុំ​គឺ​ចង់​ឲ្យ​​អ្នក​ទាំង​នោះ​​ចូល​មក​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់​ ទាមទារភាព​ស្អាត​ស្អំមក​វិញ​ ព្រមទាំង​ត្រូវ​ទទួលស្គាល់​កំហុស​ដែល​បាន​មួល​បង្កាច់​នាង​ខ្ញុំ»៕

fbsink_0

Comments

comments

Top