ចោរ​លួច​​ទូរសព្ទ​ឈ្នះ​ក្ដី​បាន​សំណង​ជាង​មួយ​ម៉ឺន​ដុល្លារ​ពី​ជន​រង​គ្រោះ

តុលាការ​របស់​ប្រទេស​ចិន បាន​បង្គាប់​ឲ្យ​ជន​រងគ្រោះ​​ដែល​ត្រូវ​ចោរ​លួច​ទូរសព្ទ​ដៃ បង់​សំណង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ចោរ​វិញ​ចំនួន ៧​ម៉ឺន​យាន់ (១១០០០​ដុល្លារ) បន្ទាប់​ពី​ជន​រងគ្រោះ​នោះ​វាយ​ចោរ​ឲ្យ​រង​របួស​យ៉ាង​ដំណំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ជនល្មើស​ដែល​មាន​ឈ្មោះ Zeng បាន​ព្យាយាម​លួច​ទូរសព្ទ​ដៃ​របស់​បុរស​ម្នាក់​ទៀត​ឈ្មោះ Yuan នៅ​ក្រុង Dongguan ខេត្ត​ក្វាងទុង ប៉ុន្តែ​ត្រូវ​ម្ចាស់​រូប​នេះ​ដឹង​ទាន់ និង​ដេញ​តាម​ជាមួយ​មនុស្ស​ប្រុស​​ពីរ​នាក់​ផ្សេង​ទៀត។ បុរស​ទាំង​បី​នាក់​បាន​ចាប់​ជនល្មើស និង​វាយ​ឲ្យ​រង​របួស​យ៉ាង​ដំណំ។

ពួក​គេ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ឲ្យ​ចាត់​ការណ៍​ទៅ​តាម​ច្បាប់។ ទោះ​យ៉ាង​ណា ម្ចាស់​ទូរសព្ទ​និង​បុរស​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​ប្រឈម​នឹង​បទ​ល្មើស ព្រោះ​ពួក​គេ​មិន​បាន​រាយការណ៍​ដល់​ប៉ូលិស។

​មិន​ត្រឹម​តែ​បង់​ប្រាក់​សំណង​ប៉ុណ្ណោះ​ទេ លោក Yuan ដែល​ជា​ម្ចាស់​ទូរសព្ទ ត្រូវ​តុលាការ​ដាក់​ទោស ៣​ខែ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ។ យ៉ាង​ណា​មិញ ប្រភព​មិន​បាន​បញ្ជាក់​ថា​ជន​ល្មើស​ដែល​លួច​ទូរសព្ទ​នោះ ត្រូវ​តុលាការ​ដាក់​ទោស​ឬ​យ៉ាង​ណា​នោះ​ទេ៕image

Comments

comments

Top