រថយន្ត Land Cruiser ស៊េរីថ្មីមួយគ្រឿង ត្រូវម៉ូតូ Duke បុកខ្ទេចពីក្រោយ ខ្ទាតមនុស្សចូលក្នុងឡាន

(ភ្នំពេញ)៖  នៅម៉ោងប្រមាណ ០១៖៣០នាទីយប់ចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយម៉ូតូម៉ាក Duke ជិះម្នាក់ឯង បានបើកបុកពីខាងក្រោយរថយន្ត Land Cruise សេរីថ្មីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2AE-9316 បណ្តាលឲ្យខូចផ្នែកខាងក្រោយ និងខ្ទាតអ្នកជិះម៉ូតូចូលក្នុងឡានតែម្តង ស្ថិតនៅមុខភោជនីយដ្ឋាន តាយតាយ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូ និងឡាននេះ ជិះស្របទិសគ្នា ដោយឡានពេលជិះមកដល់មុខភោជនីយដ្ឋាន តាយតាយ ក៏បន្ថយល្បឿន ហើយត្រូវម៉ូតូ Duke ជិះពីក្រោយបុកពេញទំហឹងតែម្តង ហើយជិះម៉ូតូទទួលរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ៕

Comments

comments

Top