ឆក់ការបូបសិស្សសាលារត់មិនរួចជាប់ខ្នោះនគរបាលខណ្ឌទួលគោកទាំងព្រឹក

លោកវរៈសេនីយ៍ឯក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានអោយដឹងថា ៈ នៅថ្ងៃទី៣១-០៧-២០១៥ វេលាម៉ោង ៦:៤០នាទី នគរបាលប៉ុស្តិ៍ទឹល្អក់ទី១ ខណ្ឌ ទួលគោក បានឃាត់ខ្លួនជន សង្ស័យ០២នាក់ជាក់ស្តែង ពីបទឆក់កាបូប ប្រព្រឹតនៅមុខបណ្ណាល័យសម្តេច ហ៊ុន សែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យ ៖

១-សីុម ចន ភេទប្រុស ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សី កែវ ( ជាអ្នកឆក់) ។
២-សៀវ រ៉ាវីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពំុ ពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៣២ ក្រុមទី៧ សង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ ( ជាអ្នក បើកម៉ូតូ) ។

*ជនរងគ្រោះ សុវណ្ណ រីយ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជន ជាតិខ្មែរ មុខរបរ សិស្សសាលា មេត្រូឌីស្ទកម្ពុជា ស្នាក់នៅផ្ទះ លេខ៣០ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

*វត្ថុតាងចាប់យក ៖ កាបូប ស្ពាយ០១ ដែលនៅក្នុងកាបូប មានទូរស័ព្ទមួយគ្រឿងម៉ាក Samsung Galaxys ពណ៌ ខ្មៅ និងសំភារៈសិក្សា ( ជា របស់ជនរងគ្រោះ បានប្រគល់ ឨ្យជនរងគ្រោះវិញ) ។
-ម៉ូតូមួយគ្រឿងម៉ាកSuzuki Viva ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BD-1935 មានលេខតួ&លេខម៉ាស៊ីន503089 ( ជាមធ្យោបាយជន សង្ស័យជិះធ្វើសកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ នាក់កំពុងឃាត់ខ្លួន នៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណំុរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវ ច្បាប់ ៕

10402979_842490942514386_2563219160031185846_n 11826073_842490959181051_5161682642693937549_n

Comments

comments

Top