ប៉ូលិសចរាចរមួយក្រុមឈរជើង នៅទីរួមស្រុកត្រាំកក់ វាយនិងដកកាំភ្លើង AK គំរាមអ្នកបើកឡាន ព្រោះខឹងអត់បង់លុយ

កម្លាំងនគរបាលចរាចរមួយក្រុម

ប៉ូលិសចរាចរមួយក្រុមឈរជើង នៅទីរួមស្រុកត្រាំកក់ វាយនិងដកកាំភ្លើង AK គំរាមអ្នកបើកឡាន ព្រោះខឹងអត់បង់លុយ

(តាកែវ)៖ កម្លាំងនគរបាលចរាចរមួយក្រុម ដែលដាក់ប៉ុស្តិ៍កាក់រថយន្តដឹកទំនិញយកលុយ ស្ថិតនៅចំណុច ទីរួមស្រុកត្រាំកក់ ខេត្តតាកែវ បានប្រើអំពើហិង្សា និងទាញកាំភ្លើង AK គំរាម មកលើអ្នកបើករថយន្តដឹកទំនិញម្នាក់ ពីព្រោះតែបង់លុយ មិនគ្រប់តាមការកំណត់ របស់ក្រុមនគរបាល ទាំងនោះ នៅវេលាប្រមាណ១រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥នេះ។

សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ខណ:ដែលជនរងគ្រោះបានបើករថយន្តដឹកទំនិញ ឆ្លងកាត់តាមស្រុកត្រាំកក់ ស្រាប់ដល់ទីរួមស្រុកក៏ត្រូវកម្លាំងនគរបាលចរាចរមួយក្រុម បានចេញមកស្ទាក់ដើម្បីឲ្យបង់លុយជូនពួកគេ ប៉ុន្តែដោយសារជនរងគ្រោះ មិនបានបង់លុយឲ្យតាមការកំណត់នោះ ធ្វើឲ្យអស់លោកនគរបាលទាំងនោះ ខឹងត្រឡោតតោតតោង ក៏ផ្ទុះអំពើហិង្សា វាយមកលើជនរងគ្រោះបណ្តាលឲ្យរងរបួសទៀតផង។

មិនតែប៉ុណ្ណោះក្រុមនគរបាលចរាចរទាំងនោះ បានរត់ទៅយកកាំភ្លើង AK មកគំរាមបាញ់សម្លាប់ជនរងគ្រោះទៀតផង (សកម្មភាពនៅក្នុងរូបភាពដែលថតរូបបាន) ។

បើតាមប្រជាពលរដ្ឋទីតាំងដែលក្រុមប៉ូលិសចរាចរទាំងនោះដាក់ប៉ុស្តិ៍ត្រួតពិនិត្យកាក់រថយន្តយកលុយនោះ គឺកើតមានយូរ ហើយពោលដូចជា កុងត្រូលជជុះអីចឹង ដូច្នេះអ្នកធ្វើដំណើរ ឆ្លងកាត់ទីនោះក៏ដូចជាអ្នកបើករថយន្ត ឈ្នួល សូមអំពាវនាវដល់លោកស្នងការនគរបាលខេត្ត និងអភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យមើលផង ជៀសវាងធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់យ៉ាងដូច្នេះ៕ 

កម្លាំងនគរបាលចរាចរមួយក្រុម 11866311_888289947908414_3203945915463858507_n 11870646_888289931241749_3667676041295978594_n-2 11870646_888289931241749_3667676041295978594_n

-អត្ថបទទាំងស្រុងពី Fresh News
-រូបភាពពីប្រិយមិត្តអ្នកស្ដាប់ ABC

Comments

comments

Top