អាវុធហត្ថឃាត់ខ្លួនស្ត្រីម្នាក់បម្រើការងារខារ៉ាអូខេហ្វីលីងដេកជាមួយភ្ញៀវចិនបន្លំលួចលុយ២.០០០ដុល្លារតាមពាក្យបណ្តឹង

12003287_10153693711629276_541773682714507387_n

ខេត្តសៀមរាប៖ ស្ត្រីម្នាក់បម្រើការងារនៅតាមខារ៉ាអូខេហ្វីលីងត្រូវបានកម្លាំងកងរាជ្ញអាវុធហត្ថខេត្តឃាត់ខ្លួនតាមពាក្យបណ្តឹង ខណៈដែលស្ត្រីរូបនោះ បានទៅដេកជាមួយភ្ញៀវជាជនជាតិចិនម្នាក់ នៅក្នុងសណ្ឋាគារកាសាបន្ទប់លេខ៣២២ បានបាត់លុយអស់ចំនួន២០០០ដុល្លារ ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់នោះ បន្ទាប់ពីបានកោះហៅមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្នុងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកាលពីវេលាម់ោង៧ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់សា្វយដង្គំ ។

លោក អនុសេនីយឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានដឹងថា ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ Lin Chang ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរអ្នកជំនួញ ជាជនជាតិចិន មានទីលំនៅបច្ចុប្បន្ន Hen an នៃប្រទេសចិនបានបាត់លុយអស់ចំនួន២០០០ដុល្លារ នៅក្នុងសណ្ឋាការកាសា បន្ទប់លេខ៣២២ ក្រោយពីបានហៅនារីម្នាក់ដែលបំរើការងារនៅខារ៉ាអូខេហ្វីលីង ។

លោកបន្តថា ជនសង្ស័យមានឈ្មោះ ទូច ចរិយា ភេទស្រី អាយុ២៦ឆ្នាំមុខរបរខារ៉ាអូខេហ្វីលីង ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ លោកបានបញ្ជាក់ថា ក្រោយពីយកមកសួរនាំរួច ជនសង្ស័យបានសារភាពថា រូបកេពិតជាបានលួចលុយចំនួន២០០០ដុល្លារពីជនរងគ្រោះជាជនជាតិចិន ពិតប្រាកដ់មែន ដោយសារជនជាតិចិននោះបានស្រវឹង ពេលដែលដេកជាមួយនាងខ្ញុំបាន១ម្តង រួចគាត់ក៏ដេកលក់បាត់ ពេលនោះនាងខ្ញុំក៏ឃើញឱកាសល្អក៏ឆែកកាបូបលុយយកលុយបានហើយក៏ចុះទៅផ្ទះដេក ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនភ្លាមៗនៅការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តរួចក៏នាំទៅយកវត្ថុតាងនៅផ្ទះជួលរបស់ជនសង្ស័យបានដោយជោគជ័យ ។

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៥ដើម្បីចាត់ការតាមនិតិវិធីច្បាប់ចំណែកវត្ថុតាងលុយចំនួន២០០០ដុល្លាកម្លាំងជំនាញប្រគល់ឱ្យជនរងគ្រោះជាជនជាតិចិនវិញ ៕ ឡាំ សុធា

siermreap-2 siermreap-1

Comments

comments

Top