ក្រសួងការងារ៖ អនុញ្ញាតឲ្យកម្មករឈប់សម្រាក ក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល៤ថ្ងៃ ដោយមានប្រាក់ឈ្នួល

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ អនុញ្ញាតឲ្យកម្មករ និយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ​ រយៈពេល៤ថ្ងៃ គឺថ្ងៃទី១១-១២-១៣ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ជំនួសថ្ងៃអាទិត្យទី១១។

ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ត្រូវរៀបចំបើកប្រាក់ឈ្នួលដល់កម្មករ ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រសិនបើពុំមានលទ្ធភាពបើកមិនទាន់ អាចបើកប្រាក់បុរេប្រទានយ៉ាងតិច៥០%៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

K-6902

Comments

comments

Top